រាជធានីភ្នំពេញ ៖ ដើម្បីគុណភាពខ្យល់ស្អាត និងចូលរួមជំរុញសកម្មភាព ដើម្បីបរិស្ថានល្អ ក្រសួងបរិស្ថានបានធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអប់រំប្រជាពលរដ្ឋ និងអនុវត្តវិធានការទប់ស្កាត់ និងបឈ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្ទ្រានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងបែប
នេះ
នៅក្នុងពិធីផ្សព្វផ្សាយសារចរលេខ០១របស់រាជរដ្ឋាភិបាល
និងជំរុញសកម្មភាពដើម្បីភាពស្អាតទប់ស្កាត់ការបំពុលខ្យល់សាធារណៈ
រៀបចំដោយនាយកដ្ឋានគ្រប់គ្រងខ្យល់ សំឡេងនិង
រំញ័រ
អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន
សហការជាមួយមន្ទីរបរិស្ថានខេត្តប៉ៃលិន
ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ
រដ្ឋបាលខេត្តប៉ៃលិន អាជ្ញាធរក្រុមូលដ្ឋាន លោកគ្រូអ្នកគ្រូ
និងសិស្សានុសិស្សជាច្រើននាក់ នៅក្នុងវិទ្យាល័យហ៊ុន សែន
ក្រុងទេពនិម្មិតប៉ៃលិន ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា ក្រសួងបរិស្ថាន បាននិងកំពុងទទួលបានការចូលរួមពីប្រជាពលរដ្ឋ និងអនុវត្តសកម្មភាពជាប្រចាំនៃយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង«យុទ្ធនា ការផ្លូវជាតិគ្មានថង់ប្លាស្ទិក» ដែលសុទ្ធសឹងតែជាការចូលរួមលើកកម្ពស់គុណភាពខ្យល់ តាមរយៈការសម្អាតប្លាស្ទិក និងការជៀសវាងការដុតប្លាស្ទិកនៅតាមទីសាធារណៈ ។

បន្ថែមពីនេះទៀត ក្រសួងបរិស្ថានបានពង្រឹង និងជំរុញការផ្សព្វផ្សាយនូវសារាចរលេខ០១ របស់រាជរដ្ឋាភិបាលស្តីពី វិធានការទប់ស្កាត់ការបំពល់ខ្យល់សារធារណៈ និងបានផ្សព្វផ្សាយអំពីការទប់ស្កាត់ការដុត សំណល់កំទេចក្រណាត់ និងធ្វើការជូនដំណឹងរួមទាំងវិធានការទប់ស្កាត់ភ្លើងឆេះព្រៃផងដែរ ។

ជាមួយគ្នានេះ
ក្រសួងបរិស្ថានមិនបានលក់បាំងព័ត៌មានស្តីពីគុណភាពខ្យល់នោះទេ ។
ក្រសួងបរិស្ថានបានផ្សព្វផ្សាយនូវសន្ទស្សន៍គុណភាពខ្យល់ ដោយផ្ទាល់
រាល់វិនាទី តាមរយៈគេហទំព័រ airquality. moe.gov.kh
ទំព័រហ្វេសប៊ុករបស់ក្រសួង Ministry of Environment
និងប្រព័ន្ធAPPចក្រា ឈ្មោះ CSA SPA
ដើម្បីឱ្យសាធារណជនតាមដានជាប្រចាំ។ ឯកឧត្តមខ្វៃ អាទិត្យា
បានបន្ថែមថា
រហូតមកទល់នឹងពេលនេះ
ពុំទាន់មានរបាយការណ៍ណាមួយដែលគុណភាពខ្យល់របស់យើង
ប៉ះពាល់ដល់សុខភាពនោះទេ
ដោយគុសារណភាពខ្យល់របស់ប្រទេសកម្ពុជាឈរនៅកម្រិត ល្អនៅឡើយ។
ក្នុងឱកាសនៃពិធីផ្សព្វផ្សាយ ឯកឧត្តម ហែម ឬទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណដល់ ការរៀបចំយុទ្ធនាការជំរុញសកម្មភាពទប់ស្កាត់ការបំពុលខ្យល់សាធារណៈ របស់ក្រសួងបរិស្ថាន ។

ឯកឧត្តមបានបន្ថែមថា រដ្ឋបាលខេត្តប៉ៃលិន ចូលរួមសហការបន្តវិធានការផ្សព្វផ្សាយ សារាចរលេខ០១របស់រាជរដ្ឋាភិបាល ជាពិសេសធ្វើការអប់រំប្រជាពលរដ្ឋ និងអនុវត្តវិធានការទប់ស្កាត់ និងបឈ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្ទ្រានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ៕
