ក្រុមជម្រើសជាតិចិន អាយុក្រោម២៣ឆ្នាំ នឹងជួបជាមួយក្រុមជម្រើសជាតិជប៉ុន អាយុក្រោម២៣ឆ្នាំ ដើម្បីដណ្ដើមជើងឯក ពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ី AFC U23 Asian Cup 2026 នៅថ្ងៃទី២៤ មករា ២០២៦ ម៉ោង៦:០០នាទីល្ងាច។

ខណ:ក្រុមជម្រើសជាតិវៀតណាម អាយុក្រោម២៣ឆ្នាំ យកឈ្នះកូរ៉េខាងត្បូង ដោយបាល់កាត់សេក្ដី១១ម៉ែត្រ ៧-៦ ក្រោយស្មើគ្នា២-២ ពេញ៩០នាទី ដណ្ដើមចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ី AFC U23 Asian Cup Saudi Arabia 2026។

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ២៣ឆ្នាំ ប្រចាំទ្វីបអាស៊ី AFC U-23 Asian Cup បង្កើតឡើងដំបូងនៅឆ្នាំ២០១៣ ដោយជប៉ុន ជាក្រុមឈ្នះជើងឯកច្រើនជាងគេ ចំនួន ២លើក (២០១៦,២០២៤) ខណ: អ៊ូសបេគីស្ថាន ១លើក ២០១៨ អារ៉ាប៊ីសាអូឌីត ១លើក ២០២២ កូរ៉េខាងត្បូង ១លើក ២០២០ និងអ៊ីរ៉ាក់ ១លើក ២០១៣៕

Tags:
សិល្បៈនិងកីឡា
